ចុះបន្តពង្រឹងការទប់ស្កាត់ជំងឺឆ្លងសត្វ ពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក
ចេញ​ផ្សាយ ២៦ សីហា ២០១៩
1,482

ថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែ សីហា ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប  បានសហការ និងបញ្ជូនមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះបន្តពង្រឹងការទប់ស្កាត់ជំងឺឆ្លងសត្វ ពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្នុងនោះដែរ ក្រុមការងារបានធ្វើការត្រួតពិនិត្យសាច់សត្វ នឹងផលិតផលមានដើមកំណើតពីសត្វនៅសត្វឃាតដ្ឋានក្រុងសៀមរាប និងបានធ្វើជីវសុវត្តិភាពដោយសហការជាមួយអ្នកប្រចាំការ បានអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖

    - បាញ់ថ្នាំរំងាប់មេរោគលើរម៉ក ម៉ូតូ ឡាន ដែលជាមធ្យោបាយដឹកជញ្ជូនយ៉ាងសកម្ម នៅពេលចេញ-ចូលក្នុងទីសត្វឃាត

     - បាញ់ថ្នាំរំងាប់មេរោគ ក្នុងទីធ្លាជុំវិញទ្រុងស្តុកសត្វ

     - បាញ់ថ្នាំរំងាប់មេរោគ ក្នុងទ្រុងស្តុកសត្វ និងកន្លែងធ្វើសត្វ។

ចំនួនអ្នកចូលទស្សនា
Flag Counter